កម្មវិធី​ Google Hangouts ទីបំផុតត្រូវបានបិទចាប់ពីពេលនេះតទៅ

Wednesday, November 2, 2022
កម្មវិធី​ Google Hangouts ទីបំផុតត្រូវបានបិទចាប់ពីពេលនេះតទៅ

Google Hangouts ដែលជាកម្មវិធី Chat វីដេអូ និងផ្ញើសារជាសំឡេងដែលបង្កើតដោយ Google ទីបំផុតត្រូវបានបិទនៅថ្ងៃនេះ។ ដូចដែលបានប្រកាសកាលពីដើមឆ្នាំនេះ Google កំពុងប្តូរអ្នកប្រើប្រាស់កម្មវិធី Hangouts ទៅ Google Chat ដែលជាកម្មវិធីស្រដៀងទៅនឹងកម្មវិធី Messenger និង Slack ។

ចាប់ពីថ្ងៃនេះ ថ្ងៃទី 1 ខែវិច្ឆិកា កម្មវិធី Google Hangouts លែងមានទៀតហើយ។ នេះគឺជាការជូនដំណឹងចុងក្រោយទៅកាន់អ្នកប្រើប្រាស់។ កម្មវិធីនេះបានលុចចេញ Android និង iOS តាំងពីខែកក្កដាមកម្លេះ។

Google_Hangouts.png

ខណៈពេលដែលទិន្នន័យសារនៅលើកម្មវិធី Hangouts​ ភាគច្រើននឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិទៅ Google Chat ប៉ុន្តែមិនទាំងអស់នោះទេ។ អ្នកប្រើប្រាស់កម្មវិធី Hangouts ទាំងអស់អាចប្រើកម្មវិធី Google Takeout ដើម្បីទាញយក និងរក្សាទុកទិន្នន័យមុនខែមករា ឆ្នាំ 2023។